ទូរស័ព្ទ: +855 011 723 388

អ៊ីម៉ែល: info@sokhomaal.com.kh

អំពី Fabimilk

ចេញផ្សាយ ― ខែ​កុម្ភៈ 26, 2025
new-logo-upt (3)

Fabimilk គឺជាម៉ាកយីហោដែលគ្រប់គ្រងដោយ Biofoodnutrition SE Group ដែលមានទីស្នាក់ការនៅផ្លូវ 29 Greyhound Road, London W6 8NH ចក្រភពអង់គ្លេស។ យើងពិតជាមានមោទនភាពដែល Fabimilk បានចុះបញ្ចី ISO 9001, ISO 14001 និង ISO 22000 ជាមួយនឹងប្រព័ន្ធនៃការគ្រប់គ្រងគុណភាពសម្រាប់រូបមន្តទឹកដោះគោម្សៅទាំងអស់សម្រាប់ទារក និងកុមារតូចៗ។ ជាងរយៈពេល ១៧ឆ្នាំនៃការចាប់ផ្តើម និង អភិវឌ្ឍន៍ រហូតមកដល់អីឡូវនេះ Fabimilk ុមានវត្តមាននៅក្នុងប្រទេសជាង 20ប្រទេស ជុំវិញពិភពលោក រួមទាំងបណ្តាប្រទេសនៅក្នុង សហភាពអឺរ៉ុប អាស៊ីមជ្ឈិមបូព៌ា អាហ្វ្រិក និងបណ្ដាប្រទេសអាស៊ីនានារួមទាំងប្រទេសកម្ពុជាយើងផងដែរ។

ម្សៅទឹកដោះគោ Fabimilk ផលិតនៅប្រទេសហូឡង់ ដែលជាប្រទេសដែលមានភាពល្បីល្បាញខាងបរិស្ថានធម្មជាតិល្អ ស្អាត ទឹក ខ្យល់មិនកង្វក់ និងមានប្រពៃណីយ៉ាងយូរក្នុងការចិញ្ចឹម និងផលិតទឹកដោះគោ ហើយត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដើម្បីធានាថាទឹកដោះគោទទួលបានគុណភាពខ្ពស់ និងសុវត្ថិភាពបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ផលិតផលFabimilk គឺបានផលិតដោយអ្នកវិទ្យាសាស្រ្តដែលមានជំនាញខ្ពស់ និងប្រើឧបករណ៍ទំនើបបំផុត។ ដំណើរការនៃការផលិតធ្វើឡើងក្រោមការគ្រប់គ្រងមីក្រូជីវសាស្រ្ត(microbiological control) យ៉ាងតឹងរឹង ជាមួយនឹងរូបមន្តទារកត្រូវបានកែលម្អជាបន្តបន្ទាប់ យោងទៅតាមលទ្ធផលស្រាវជ្រាវចុងក្រោយបង្អស់ ដើម្បីផ្តល់នូវជម្រើសដ៏ល្អបំផុតបន្ទាប់ពីទឹកដោះម្តាយ។

ផលិតផលទាំងអស់ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹងបំផុតក្នុងអំឡុងពេលផលិត ការវេចខ្ចប់ និងមុនពេលចែកចាយ។ យើងរក្សាបាននូវកំណត់ត្រាត្រឹមត្រូវសម្រាប់ការតាមដាន – ភ្លាមៗចំពោះទឹកដោះគោនីមួយៗ ហើយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាបាននូវស្តង់ដារគុណភាពខ្ពស់បំផុត និងឈ្នះលើអនុសាសន៍របស់អ្នកជំនាញសុខភាព។ Fabimilk គឺជាជម្រើសអាហារូបត្ថម្ភដ៏ល្អឥតខ្ចោះសម្រាប់កុមារអាយុពី 0 ទៅ 3 ឆ្នាំ។

Fabimilk ផ្តល់អាហារសារវន្ត គ្រប់លេខខ្ពស់ និងច្រើនជាងគេ

 

DHA, ARA, TAURINE ជួយបង្កើនការលូតលាស់នៃកោសិកាខួរក្បាល និងភ្នែកឱ្យកាន់តែច្រើនបំផុត

PREBIOTIC FOS, NUCLEOTIDES ជួយទ្រទ្រង់ ប្រព័ន្ធការពាររាង្គកាយ និងរំលាយអាហារ

MUFA, PUFA, ALPHA-LACTALBUMIN ងាយស្រួលស្រូបយក និងរំលាយ ជួយឱ្យក្រពះ ពោះវៀន សុខភាពល្អ កុមារលូតលាស់ មាំមួន

ប្រព័ន្ធនៃការគ្រប់គ្រងគុណភាព: HALA

វិញ្ញាណបនបត្រអនាម័យផលិតផលចំណីអាហារ

Fabimilk Cambodia
#២៣-២៤​ ផ្លូវទួលប្រាសាទ​ ភូមិម៉ឺន្រ្តា​ សង្កាត់ស្ពានថ្ម​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ, Phnom Penh, Cambodia

Email : info@sokhomaal.com.kh
Phone : +855 (0)11 723 388

អត្ថបទទាក់ទងគ្នា

Post Image Placeholder

ឱកាស Promotion ពិសេស!

ឱកាសពិសេស! អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាមួយFabimilk🎉🎁 សម្រាប់អតិថិជនដែលប្រើFabimilk មានកម្មវិធ...